ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន…!

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយលោក ត្រូវបានគេរាយការណ៍ថាបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។   បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មកទល់នឹងពេលនេះគេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ ​ លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ។

ព័ត៌មានជាតិ

លោកអើយ អគ្គីភ័យលេបត្របាក់ ផ្ទះប្រជាពលរដ្ឋជាង១០ខ្នង ផ្អើលពេញក្រុងបាត់ដំបង…!

ខេត្តបាត់ដំបង ៖ មានករណីអគ្គីភ័យមួយកើតឡើង ដ៏គួរអោយរន្ធត់ បណ្ដាលឲ្យឆេះអស់ផ្ទះប្រជាពលរដ្ឋជាង១០ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង ។ ហេតុការណ៍នេះនៅ នៅចន្លោះវេលាម៉ោង 05 : 30 នាទីល្ងាច ថ្ងៃទី(06/កក្កដា/ 2022) ស្ថិតនៅត្រង់ចំណុចក្រុមទី 05 ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ។ តាមប្រភពពីប្រជាពលរដ្ឋ បានលើកទ្បើងថាករណីអគ្គីភ័យមួយនេះផ្តើមចេញពីផ្ទះរបស់ ឈ្មោះ អ៊ា អេងថុង ភេទ ប្រុស អាយុ ៧០ ឆ្នាំ មុខរបរ : លក់ពូក ( ហាងលក់ពូក ) និង ឆេះឆ្លងដល់ផ្ទះប្រជាពរដ្ឋ ប្រមាណ ០៨ខ្នងផ្ទះទៀត ។ នៅក្នុងករណីនេះ ពុំមានបង្ករគ្រោះថ្នាក់ដល់អាយុជីវិត រឺរបួសស្នាមដល់នណារម្នាក់ឡេីយ។ សម្ភារខូចខាត រួមមាន : ផ្ទះចំនួន ១២ ខ្នង ជាប្រភេទផ្ទះ […]

ច្បាប់ផ្សេងៗ

រដ្ឋបាលសាលាស្រុករតនមណ្ឌល ហាក់មានមោទនភាព ដែលបានបង្រ្កាបបទល្មើសនេសាទរបស់ប្រជាពលរដ្ឋនេសាទរាវលៀស គ្រំ ក្តាម ខ្យង ខ្ចៅ ដោយដៃ ក្នុងបឹងសាធារណៈ ដោយប្រើឧប្បករណ៍ រនាបឫស្សី ឈ្នាង ដើម្បីចិញ្ចឹមឆ្នាំង មិនគួរ អាជ្ញាធរស្រុក ចោទថា ជាបទល្មើសទេ! 

  ខេត្តបាត់ដំបង : នៅថ្ងៃទី04 ខែកក្តដា ឆ្នាំ2022នេះ អាជ្ញាធរស្រុករតនមណ្ឌល បានដឹកនាំកំលាំង ចុះបង្ក្រាបប្រជាពលរដ្ឋ ដែលកំពុងធ្វើនេសាទ នៅចំណុចទំនប់សេកសស ភូមិបឹងសាប និងភូមិសេកសស ឃុំផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។ នៅចំពោះមុខ គឺឃើញមាន លៀស គ្រំ ខ្យង និងឧប្បករណ៌ ឈ្នាងកាវខ្វា លៀស គ្រំ ជាដើម , ប្រជាពលរដ្ឋ និងមហាជន បានប្រតិកម្មមកកាន់អ្នកសារព័ត៌មានថា ការនេសាទ ដោយដាក់សន្ទុច រាវលៀស គ្រំ ក្តាម ខ្ចៅខ្យង ដើម្បីចិញ្ចឹមជីវិត ពីបឹងធម្មជាតិសារធាណៈនៅក្នុងភូមិ ឃុំ ដែលពួកគាត់រស់នៅ ហើយអាជ្ញាធរ មិនគួរចោទនិងបង្ក្រាបទៅជាបទល្មើសបែបនេះសោះ – ហើយប្រជាពលរដ្ឋមានការរិះគន់ខ្លាំងៗថា កន្លងមកថ្មីៗនេះ មានក្រុមហ៊ុនចិន នៅក្បែរនោះ បានបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រ ដែលមានសារជាតិគីមី នឹងបង្កឲ្យពុលត្រី និងមច្ឆាតាមដងស្ទឹងសង្កែ ប៉ុន្តែក្រុមហ៊ុននោះនៅតែដំណើរការជាធម្មតា។ លោក ឈាង […]

ព័ត៌មានជាតិ

សំណង់រឹងមាំគ្មានច្បាប់អនុញ្ញាតសង់លើដីចំណីស្ទឹងសង្កែ ដោយគ្មានខ្លាចរអាមន្ត្រីជំនាញ ឬក៏មានមន្ត្រីអសមត្ថភាពមិនបានបើកភ្នែកមើល…!

ខេត្តបាត់ដំបង : សំណង់ដ៏ធំមហិមាក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដំណើរការយ៉ាងរលូន មិនរំខានដល់អាជ្ញាធរឡើយ!!! ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយអង្គភាពសារព័ត៌មាន ដឹងថាដីចំណីស្ទឹង គឺជាដីដែលគ្មានប្លង់នោះទេ ជាដីសាធារណៈរបស់រដ្ឋឬមិនមានច្បាប់ឯណាឱ្យសាងសង់ សំណង់រឹងមាំបាននៅឡើយទេ ហើយអ្នកសាងសង់បំពានគឺត្រូវមានទោសថែមទៀតផង។ ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ចុះមូលហេតុអ្វីបានជាសំណង់រឹងមាំកម្ពស់បួនជាន់មិនមានច្បាប់អនុញ្ញាតនៅក្នុងភូមិឡឥដ្ឋនេះ អាចសាងសង់បានយ៉ាងរលូនបែបនេះទៅវិញ? ចំណុចនេះបានធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញ ក្រុងបាត់ដំបង មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាមិនមានវិធានការទប់ស្កាត់បែបនេះ? ពាក់ព័ន្ធបញ្ហានេះ អង្គភាពសារព័ត៌មាន បានទំនាក់ទំនងទៅលោក ផេង សុទ្ធី អភិបាលក្រុងបាត់ដំបង លោកបានប្រាប់ឲ្យអង្គភាពសារព័ត៌មានយើង ទៅសួរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកដែលជាម្ចាស់សំណង់រឹងមាំកពស់បួនជាន់នេះ។ លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់អគាររឹងមាំនេះ បានថ្លែងមកកាន់អង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែមិថុនា ឆ្នាំ២០២២នេះតាមទូរស័ព្ទថា<<សម្រាប់ដីដែលគាត់កំពុងតែសាងសង់អាគារសំណង់រឹងមាំនេះ គឺមានប្លង់រឹងចុះជាប្រពន្ធ័ត្រឹមត្រូវ ហើយការសាងសង់សំណង់រឹងមាំនេះ គឺលោកបានរត់ច្បាប់សុំការសាងសង់ ទៅខាងដែនដីនគរ រូបនីយកម្មសំណង់នៅភ្នំពេញ ជិតមួយឆ្នាំហើយ ហើយខាងមន្ទីរសូរិយោដីនគរូបនីយកម្មសំណង់ ខេត្តបាត់ដំបង បានអនុញ្ញាតឱ្យគាត់សាងសង់បណ្ដើរៗទៅ ហើយបើចង់ដឹងច្បាស់ សុំឱ្យទៅជួបប្រធានមន្ទីរសូរិយោដី ទៅ ព្រោះឯកសារនៅខាងមន្ទីរសូរិយោដីខេត្តទាំងអស់។ រហូតមកដល់ពេលនេះ […]