ច្បាប់ផ្សេងៗ

រដ្ឋបាលសាលាស្រុករតនមណ្ឌល ហាក់មានមោទនភាព ដែលបានបង្រ្កាបបទល្មើសនេសាទរបស់ប្រជាពលរដ្ឋនេសាទរាវលៀស គ្រំ ក្តាម ខ្យង ខ្ចៅ ដោយដៃ ក្នុងបឹងសាធារណៈ ដោយប្រើឧប្បករណ៍ រនាបឫស្សី ឈ្នាង ដើម្បីចិញ្ចឹមឆ្នាំង មិនគួរ អាជ្ញាធរស្រុក ចោទថា ជាបទល្មើសទេ! 

  ខេត្តបាត់ដំបង : នៅថ្ងៃទី04 ខែកក្តដា ឆ្នាំ2022នេះ អាជ្ញាធរស្រុករតនមណ្ឌល បានដឹកនាំកំលាំង ចុះបង្ក្រាបប្រជាពលរដ្ឋ ដែលកំពុងធ្វើនេសាទ នៅចំណុចទំនប់សេកសស ភូមិបឹងសាប និងភូមិសេកសស ឃុំផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។ នៅចំពោះមុខ គឺឃើញមាន លៀស គ្រំ ខ្យង និងឧប្បករណ៌ ឈ្នាងកាវខ្វា លៀស គ្រំ ជាដើម , ប្រជាពលរដ្ឋ និងមហាជន បានប្រតិកម្មមកកាន់អ្នកសារព័ត៌មានថា ការនេសាទ ដោយដាក់សន្ទុច រាវលៀស គ្រំ ក្តាម ខ្ចៅខ្យង ដើម្បីចិញ្ចឹមជីវិត ពីបឹងធម្មជាតិសារធាណៈនៅក្នុងភូមិ ឃុំ ដែលពួកគាត់រស់នៅ ហើយអាជ្ញាធរ មិនគួរចោទនិងបង្ក្រាបទៅជាបទល្មើសបែបនេះសោះ – ហើយប្រជាពលរដ្ឋមានការរិះគន់ខ្លាំងៗថា កន្លងមកថ្មីៗនេះ មានក្រុមហ៊ុនចិន នៅក្បែរនោះ បានបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រ ដែលមានសារជាតិគីមី នឹងបង្កឲ្យពុលត្រី និងមច្ឆាតាមដងស្ទឹងសង្កែ ប៉ុន្តែក្រុមហ៊ុននោះនៅតែដំណើរការជាធម្មតា។ លោក ឈាង […]