ច្បាប់ផ្សេងៗ

រដ្ឋបាលសាលាស្រុករតនមណ្ឌល ហាក់មានមោទនភាព ដែលបានបង្រ្កាបបទល្មើសនេសាទរបស់ប្រជាពលរដ្ឋនេសាទរាវលៀស គ្រំ ក្តាម ខ្យង ខ្ចៅ ដោយដៃ ក្នុងបឹងសាធារណៈ ដោយប្រើឧប្បករណ៍ រនាបឫស្សី ឈ្នាង ដើម្បីចិញ្ចឹមឆ្នាំង មិនគួរ អាជ្ញាធរស្រុក ចោទថា ជាបទល្មើសទេ! 

 

ខេត្តបាត់ដំបង : នៅថ្ងៃទី04 ខែកក្តដា ឆ្នាំ2022នេះ អាជ្ញាធរស្រុករតនមណ្ឌល បានដឹកនាំកំលាំង ចុះបង្ក្រាបប្រជាពលរដ្ឋ ដែលកំពុងធ្វើនេសាទ នៅចំណុចទំនប់សេកសស ភូមិបឹងសាប និងភូមិសេកសស ឃុំផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។

នៅចំពោះមុខ គឺឃើញមាន លៀស គ្រំ ខ្យង និងឧប្បករណ៌ ឈ្នាងកាវខ្វា លៀស គ្រំ ជាដើម , ប្រជាពលរដ្ឋ និងមហាជន បានប្រតិកម្មមកកាន់អ្នកសារព័ត៌មានថា ការនេសាទ ដោយដាក់សន្ទុច រាវលៀស គ្រំ ក្តាម ខ្ចៅខ្យង ដើម្បីចិញ្ចឹមជីវិត ពីបឹងធម្មជាតិសារធាណៈនៅក្នុងភូមិ ឃុំ ដែលពួកគាត់រស់នៅ ហើយអាជ្ញាធរ មិនគួរចោទនិងបង្ក្រាបទៅជាបទល្មើសបែបនេះសោះ – ហើយប្រជាពលរដ្ឋមានការរិះគន់ខ្លាំងៗថា កន្លងមកថ្មីៗនេះ មានក្រុមហ៊ុនចិន នៅក្បែរនោះ បានបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រ ដែលមានសារជាតិគីមី នឹងបង្កឲ្យពុលត្រី និងមច្ឆាតាមដងស្ទឹងសង្កែ ប៉ុន្តែក្រុមហ៊ុននោះនៅតែដំណើរការជាធម្មតា។

លោក ឈាង ផល្លា សហការីទូរទស្សន៌ TNM TV មិនទាន់បានសុំការបំភ្លីពីសាលាស្រុករតនមណ្ឌល នៅឡើយទេ ដោយសារមិនមានលេខទំនាក់ទំនង ប៉ុន្តែលោក បានរាយការណ៍ ដំណឹងបឋមនេះ ដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួចរាល់ហើយ ដើម្បីបានជួយដល់ប្រជាពលរដ្ឋ នៅក្នុងភូមិឃុំ ខាងលើ និងអាចបន្តរសនៅសុខសាន្តជាមួយក្រុមគ្រួសារ ព្រោះថា ការចំណាកស្រុក ទៅស្រុកឆ្ងាយ រឺប្រទេសថៃដើម្បីបានការងារចិញ្ចឹមជីវិត មិនល្អ ដូចការរស់នៅក្នុងភូមិ ឃុំ ដោយសុខសាន្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងជាបិតាស្ថាបនិក នៃសន្តិភាព នៅកម្ពុជា។

ក្រុមការងារប្រចាំខេត្តបាត់ដំបង នឹងបន្តរងចាំតាមដានជាព័ត៌មាន ពីចំណាត់ការណ៌ រឺគោលការណ៌ ពីគណៈបញ្ជារការឯកភាពខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ រសទាំងត្រដ នៅមូលដ្ឋានខាងលើ។ ប្រភព : ឈាង ផល្លា TNM

Leave a Reply

Your email address will not be published. Required fields are marked *